វគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយកិច្ចការពារកុមារ (CPP) និងការការពារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ (PSEA) សម្រាប់លោកគ្រូ អ្នកគ្រូ
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ អង្គការសាលារៀនទន្សាយ ដោយសហការជាមួយ 3PC Cambodia បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយកិច្ចការពារកុមារ (CPP) និងការការពារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ (PSEA) ជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីពង្រឹងការប្តេជ្ញាចិត្តក្នុងការធានានូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងការការពារយ៉ាងពេញលេញសម្រាប់កុមារគ្រប់រូប។
