ការចាប់ផ្ដើមថ្មី៖ ស្វាគមន៍ឆ្នាំសិក្សា ២០២៦–២០២៧
អង្គការសាលាទន្សាយ (RSO) បានចាប់ផ្ដើមឆ្នាំសិក្សាថ្មីនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូបថតទាំងនេះបង្ហាញពីបរិយាកាសថ្នាក់រៀនដែលត្រូវបានរៀបចំ និងកែលម្អថ្មី ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងលោកគ្រូ អ្នកគ្រូក្នុងការរៀបចំកន្លែងសិក្សា ព្រមទាំងភាពរីករាយក្នុងការស្វាគមន៍សិស្សានុសិស្សត្រឡប់មកវិញ សម្រាប់ឆ្នាំថ្មីនៃការសិក្សា ការស្វែងយល់ និងការរីកចម្រើន។